សៀវភៅ លទ្ធិប្រជាធិបតេយ្យ


   រីករាយថ្ងៃចុង​សប្តាហ៍ ថ្ងៃ​នេះ ខ្ញុំ​សូម​យក​ជូន​លោក​អ្នក​នូវ​សៀវភៅមួយ​ក្បាល គឺ​សៀវភៅ​និយាយអំពី លទ្ធិ​ប្រជាធិបតេយ្យ ។ យើង​បានដឹង​គ្រប់គ្នា​ហើយ​ថា​ប្រទេស​កម្ពុជា​យើង​សព្វថ្ងៃ​ គឺកំពុង​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ អាស្រ័យ​រដ្ឋធម្មនុញ្ញ តែ​ការ​អនុវត្ត​របប​នេះ នៅមាន​កំរិតទាប​នៅ​ឡើយ ។ ហើយ​សកម្មភាព​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល ក៏​មិនស្តែង​អោយ​ឃើញ​ពីទឹក​ចិត្ត​ ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ដែរ ។ ហេតុ​ដូច​នេះ​ខ្ញុំ​សូម​លោក​អ្នក​ ទាញយក​សៀវភៅ​នេះ អាន​ជា​ផល​ប្រយោជន៍​ដើម្បី​ជា​ការ​យល់​ដឹង​បន្ថែម​ថាអ្វី​ទៅ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​យក​ប្រជាជន​ជាធំ ។ 

- សៀវភៅ លទ្ធិ​ប្រជាធិបតេយ្យ
- ស្រង់ពី​សារព័ត៌មាន​ប្រជាជន
- បោះពុម្ពលើកទី ៦ រោងពុម្ពយុវពាណិជ្ជ
- បណ្ណាធិការ ណុប បូផាន់
- ភ្នំពេញ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៥៦
- ចំនួនទំព័រ 66
- ទំហំឯកសារ 6.10MB

ចៅ​ហ្វាយ​គុយ វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម


   យើង​​ទាំង​អស់គ្នា​ជាកូន​ខ្មែរ​ប្រាកដ​ជា​បាន​ដឹង​ច្បាស់​ហើយ​ ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​យួន​ដូចសព្វ​ថ្ងៃ ។ នេះ​ដោយ​សារ​កល​ល្បិច​រាប់​ជំពូក​របស់​យួន ដែល​វាចង់​កាន់​កាប់​តំបន់​ឥណ្ឌូចិននេះ​ទាំង​មូល​ ហើយ​បច្ចុប្បន្ន​នេះ វា​បាន​គ្រប់​គ្រង​ប្រទេស​ឡាវ​បាន​ទាំងស្រុង​ ។ ប្រទេស​ឡាវ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ ចំណែក​ប្រទេស​កម្ពុជា​យើង​ក៏​ប្រហាក់​ប្រហែល​នោះដែរ ។ ក្នុង​អំឡុង​ពេល​ដែល​យួន​ធ្វើ​ការ​ឈ្លាន​ពាន​មក​លើ​ប្រទេស​កម្ពុជា​ វា​បានលើក​ទ័ព​មក​វាយ​បំបាក់ ក៏ដូចជា​កល​ល្បិច​ជាច្រើន​បំបែក​បំបាក់​ផ្ទៃ​ក្នុង តែ​មាន​វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម​យើង​មិន​តិច​ទេដែល​ក្លាហាន​ហ៊ាន​ពុះ​ពារ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ដើម្បី​ការពារ​បូរណភាព​ទឹក​​ដី​ខ្លួន ។ ពេល​នេះ​ខ្ញុំ​ សូម​ផ្តល់​នូវ​ឯកសារ​ប្រវត្តិ​សាស្ត្រ​មួយ​ ជូន​ដល់​បងប្អូន​ជន​រួម​ជាតិ​អាន​ដើម្បី​យល់​ដឹង​ ។ 

- សៀវ​ភៅ ចៅ​ហ្វាយ​គុយ វីរ​បុរស​ខ្មែរ​កម្ពុជា​ក្រោម
- អ្នក​រៀប​រៀង កែវ សុវត្ថិ (អនុសេនីយ៍ឯក​នៃ​កងយោធពល​ខេមរជាតិ)
- ការ​ផ្សាយ​របស់​សារព័ត៌មាន​អង្គរ​​បុរី ព.ស ២៥៤៩ គ.ស ២០០៥
- ភ្នំពេញ​ថ្ងៃទី២០ ខែ​សីហា ឆ្នាំ១៩៧១
- ចំនួន​ទំព័រ 44
- ទំហំឯកសារ 356KB

ជំងឺគ្រុនផ្តាសាយ


   គេហទំព័រ​ Khmer PDF សូម​នាំ​មក​ជូន​ប្រជា​ជន​កម្ពុជា​នូវ​សៀវភៅ​​មួ​យក្បាល​ដែល​និយាយ​អំពី ជំងឺ​គ្រុនផ្តាសាយ​ (អ្វីដែល​អ្នក​អាចធ្វើ​បាន) ។ សៀវ​ភៅនេះ​មាន​និយាយ​អំពី អាការ​របស់​អ្នក​ជំងឺ ដែល​អាច​អោយ​យើង​ដឹង​បាន​ថា​អ្នក​ជំងឺគ្រុនផ្តាសាយ​ និង​ការ​ព្យាបាល​ចំបង​នៅ​ផ្ទះ ។ សៀវ​ភៅ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​របស់​បងប្អូន​ប្រជា​ជន​ខ្មែរ​ដែល​រស់​នៅ​សហរដ្ឋអាមេរិច ។ ប្រជា​ជន​ខ្មែ​រទាំង​អស់​គួរ​តែ​ដឹង​ទាំង​អស់គ្នា​ដើម្បី​ចៀសវាង​ពី​ការ​គ្រោះ​ថ្នាក់​ដែល​មិន​អាច​មើល​ឃើញ​បាន ។

- សៀវភៅ ជំងឺ​គ្រុន​ផ្តាសាយ (អ្វី​ដែល​អាច​ធ្វើ​បាន)
- ឧបត្ថម្ភដោយ​ ក្រសួង​សុខាភិបាល សាធារណនៃ​រដ្ឋម៉ាសាឈូសេត និង​សុខភាព​សារធារណក្នុងស្រុក នៃរដ្ឋម៉ាសាឈូសេត
- ចំនួនទំព័រ 36
- ទំហំឯកសារ 970KB

ក្រមសីលធម៌​គ្រូពេទ្យ


   នេះជា​កម្រង​នូវ​មាត្រា​ពី ១​ដល់ ១១១ នៃ​ក្រម​សីលធម៌​របស់​គ្រូពេទ្យ ដែល​ចុះ​ហត្ថ​លេខា​ដោយ​សម្តេច​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ ២៨​ខែ​សីហា ឆ្នាំ២០០៣ ។ គេហទំព័រ​ Khmer PDF សូម​ផ្ញើ​ជូន​ជា​ពិសេស​ដល់​បណ្តា​និស្សិ​តពេទ្យ​កម្ពុជា​គ្រប់​ទិស​ទី​ អាន​ជា​កាល​យល់​ដឹង​ ដើម្បី​ធ្វើ​អោយ​ខ្លួន​ក្លាយ​ជានិស្សិ​តពេទ្យ​ម្នាក់​ប្រកប​ដោយ​ចំនេះ​ដឹង​ និង​សីល​ធម៌​ខ្ពស់​ផងដែរ ។ ក្រោយ​ពី​អាន​ចប់​នូវ​១១១មាត្រា​នេះ លោក​អ្នក​នឹង​ដឹង​នូវ​អ្វី​ដែល​គួរ​ធ្វើ​ និង​អ្វី​ដែល​មិន​គួរ​ធ្វើ ។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក​អ្នក​នឹង​ប្រើ​ចំនេះ​ដឹង​និង​ក្រម​សីលធម៌​ល្អ ដើម្បី​បំរើ​វិស័យ​សុខាភិបាល​ប្រទេស​កម្ពុជា ។ 

- អនុក្រឹត្យ​ស្តី​ពី​ក្រម​សីល​ធម៌​គ្រូពេទ្យ
- ប្រកាស​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា
- ថ្ងៃ​ប្រកាស ២៨ សីហា ២០០៣
- ចំនួន​មាត្រា ១១១
- ទំហំឯកសារ 1.67MB

សៀវភៅ ជំងឺវិទ្យា


   ជំងឺជា​អ្វីដែល​យើង​តែងតែជួប​ជាប្រចាំ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ មិន​ថា​ក្មេង​ចាស់​ ប្រុស​ស្រី តែង​តែ​មាន​ជំងឺ ទៅតាម​អាយុ និង​ប្រភេទ​ជំងឺនី​មួយៗ ។ ខ្ញុំ​សូម​លើក​យក​ សៀវភៅ​មួយ​ក្បាល​ដែល​សរសេរ​អំពី​ជំងឺ ។ ខ្ញុំ​គិតថា​មាន​សារសំខាន់​សំរាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​យើង​មិន​ថា​ជានិស្សិត​ពេទ្យ រឺ​ក៏​ជា​ប្រជា​ពលរដ្ឋទូទៅឡើយ ។ ការ​យល់​ដឹង​ពី ជំងឺ​​ពិត​ជាសំខាន់​ដើម្បី​នាំ​យើង​ទៅកាន់​សុខភាព​ល្អ និង​ក្តី​សុខសប្បាយ​ក្នុង​ជីវិត​ ។ សៀវ​ភៅ​នេះ មាន​សរសេរ​ពី​ជំងឺ ដែល​រៀប​តាម​លំដាប់​ពី A ដល់ Z គឺ​ងាយស្រួល​ក្នុង​ការ​អាន ទៅ​តាម​ប្រភេទជំងឺ​ជាភាសា​អង់គ្លេស តែ​ក៏ពិបាក​សម្រាប់​ប្រជា​ជនខ្មែរ​ដែល​មិន​សូវ​ចេះ​អង់គ្លេស ។ 

- សៀវភៅ ជំងឺ​វិទ្យា
- ចំនួន​ទំព័រ 1206
- ទំហំឯកសារ 15.3MB