រីករាយថ្ងៃចុងសប្តាហ៍ ថ្ងៃនេះ ខ្ញុំសូមយកជូនលោកអ្នកនូវសៀវភៅមួយក្បាល គឺសៀវភៅនិយាយអំពី លទ្ធិប្រជាធិបតេយ្យ ។ យើងបានដឹងគ្រប់គ្នាហើយថាប្រទេសកម្ពុជាយើងសព្វថ្ងៃ គឺកំពុងប្រកាន់នូវលទ្ធិប្រជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ តែការអនុវត្តរបបនេះ នៅមានកំរិតទាបនៅឡើយ ។ ហើយសកម្មភាពមួយចំនួនរបស់រាជរដ្ឋាភិបាល ក៏មិនស្តែងអោយឃើញពីទឹកចិត្ត ស្រលាញ់លទ្ធិប្រជាធិបតេយ្យដែរ ។ ហេតុដូចនេះខ្ញុំសូមលោកអ្នក ទាញយកសៀវភៅនេះ អានជាផលប្រយោជន៍ដើម្បីជាការយល់ដឹងបន្ថែមថាអ្វីទៅជាលទ្ធិប្រជាធិបតេយ្យដែលយកប្រជាជនជាធំ ។
- សៀវភៅ លទ្ធិប្រជាធិបតេយ្យ
- ស្រង់ពីសារព័ត៌មានប្រជាជន
- បោះពុម្ពលើកទី ៦ រោងពុម្ពយុវពាណិជ្ជ
- បណ្ណាធិការ ណុប បូផាន់
- ភ្នំពេញ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៥៦
- ចំនួនទំព័រ 66
- ទំហំឯកសារ 6.10MB