យើងទាំងអស់គ្នាជាកូនខ្មែរប្រាកដជាបានដឹងច្បាស់ហើយ ពីការបាត់បង់ទឹកដីកម្ពុជាក្រោមទៅស្ថិតក្រោមការគ្រប់គ្រងរបស់យួនដូចសព្វថ្ងៃ ។ នេះដោយសារកលល្បិចរាប់ជំពូករបស់យួន ដែលវាចង់កាន់កាប់តំបន់ឥណ្ឌូចិននេះទាំងមូល ហើយបច្ចុប្បន្ននេះ វាបានគ្រប់គ្រងប្រទេសឡាវបានទាំងស្រុង ។ ប្រទេសឡាវមានតែឈ្មោះប៉ុណ្ណោះ ចំណែកប្រទេសកម្ពុជាយើងក៏ប្រហាក់ប្រហែលនោះដែរ ។ ក្នុងអំឡុងពេលដែលយួនធ្វើការឈ្លានពានមកលើប្រទេសកម្ពុជា វាបានលើកទ័ពមកវាយបំបាក់ ក៏ដូចជាកលល្បិចជាច្រើនបំបែកបំបាក់ផ្ទៃក្នុង តែមានវីរបុរសខ្មែរកម្ពុជាក្រោមយើងមិនតិចទេដែលក្លាហានហ៊ានពុះពារប្រឆាំងនឹងការឈ្លានពានដើម្បីការពារបូរណភាពទឹកដីខ្លួន ។ ពេលនេះខ្ញុំ សូមផ្តល់នូវឯកសារប្រវត្តិសាស្ត្រមួយ ជូនដល់បងប្អូនជនរួមជាតិអានដើម្បីយល់ដឹង ។
- សៀវភៅ ចៅហ្វាយគុយ វីរបុរសខ្មែរកម្ពុជាក្រោម
- អ្នករៀបរៀង កែវ សុវត្ថិ (អនុសេនីយ៍ឯកនៃកងយោធពលខេមរជាតិ)
- ការផ្សាយរបស់សារព័ត៌មានអង្គរបុរី ព.ស ២៥៤៩ គ.ស ២០០៥
- ភ្នំពេញថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧១
- ចំនួនទំព័រ 44
- ទំហំឯកសារ 356KB